Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ឮតែពាក្យ ងាកមិនស្ដាប់
- បទពាក្យ៩ បែបជាប់ទង -
១- | ដណ្ដើមគ្នា | ទារនិយាយ | ងាយជាងស្ដាប់ |
លាន់សារសព្ទ | ចាប់មិនទាន់ | ពាន់វាចា | |
និយាយចប់ | កប់យោបល់ | សល់សាច់ការ | |
ចោលខ្លឹមសារ | ផ្ងារមិនស្ដាប់ | ផ្កាប់មិនឮ ។ | |
២- | មិនស្ដាប់គ្នា | គ្រាផ្ដោះផ្ដង | ឆ្លងទំនង |
ខុសគន្លង | រងរវល់ | ពុលពាក្យឈឺ | |
អ្នកមិនស្ដាប់ | យ៉ាប់ជាងថ្លង់ | ចង់តែឌឺ | |
យប់ដល់ភ្លឺ | ឮតែពាក្យ | ងាកមិនស្ដាប់ ។ | |
៣- | អ្នកស្ដាប់ច្រើន | កើនបញ្ញា | ថ្លាគំនិត |
ស្ដាប់រិះគិត | ពិតមិនពុល | យល់គ្រប់សព្ទ | |
ដឹងគ្រប់ផ្លូវ | ត្រូវដំណើរ | ស្មើចំណាប់ | |
អ្នកប្រឹងស្ដាប់ | ឆាប់ដើរត្រូវ | ផ្លូវមង្គល ។ | |