Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
វេលាជាមាសប្រាក់
- បទព្រហ្មគីតិ -
១- | កំណត់បទមូលដ្ឋាន | ជាលំអានមានគោលការណ៍ |
ល័ក្ខខ័ណ្ឌគ្រប់មាត្រា | គ្មាននរណាអាចបំពាន ។ | |
២- | កេងកិបលួចបន្លំ | ការបង្ខំរំលោភគ្មាន |
ត្រូវការកុំខ្មាសអៀន | មាត់ជាយានហ៊ានប្រាប់មេ ។ | |
៣- | លួចពេលដូចលួចទ្រព្យ | គេចាប់ជាប់នាំខ្មាសគេ |
ពេលម៉ោងត្រូវរិះរេ | ពេលទំនេរពេលធ្វើការ ។ | |
៤- | ករណីការចាំបាច់ | មេសម្រេចមានខ្លឹមសារ |
ជួបភ្ញៀវម៉ោងក្រៅការ | ឱ្យសញ្ញាមេជាមុន ។ | |
៥- | កុំឆ្លៀតម៉ោងធ្វើការ | ដើរហ៊ឺហាកំហុសធ្ងន់ |
ទៅណាមេដឹងមុន | ទោសទារុណគ្មានឡើយណា ។ | |
៦- | វេលាជាមាសប្រាក់ | រៀបបណ្តាក់គ្រប់អាត្មា |
គោរពម៉ោងកិច្ចការ | មានសក្តាបានថ្កុំថ្កើង ។ | |
ព្យាយាមការងារតួនាទី | ខិតខំសម្ភីមិនសំចៃ | |
គោរពម៉ោងពេលរាល់យប់ថ្ងៃ | ផលទាន់សម័យបានសម្រេច ។ |
ជំនួយស្មារតី ក្រើនរំឭកការអនុវត្តគោលការណ៍ស្តីអំពី : ការងារ និងពេលវេលា