Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
មោហ៍បិទបាំង
- បទពាក្យ៩ បែបជាប់ទង -
| ១- | ពុះកំហឹង | ប្រឹងនិយាយ | លាយឆ្គាំឆ្គង |
| ឫកជួជង | លងបំពាន | ហ៊ានល្មើសក្រម | |
| កាយមិនគាប់ | ជាប់ច្រងាង | សាងមិនសម | |
| ស្ដីមិនចំ | ខំមិនត្រូវ | ផ្លូវវិនាស ។ | |
| ២- | មោហ៍បិទបាំង | ខ្លាំងតែឯង | ស្ដែងកោងកាច |
| មោហ៍មិនខ្លាច | អាចលោភលើស | ល្មើសពេញពាស | |
| សាងអាក្រក់ | ល្អក់កង្វល់ | ដល់វិនាស | |
| កាចមិនចៀស | កៀសគ្រវាត់ | ទាត់ចោលល្អ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



