navigate_nextMedianavigate_nextEducational Poems
ដើម្បីសុខភាព និងមិត្តភាព
- បទកាកគតិ -
១- | ក្រុមកីឡាករ | លេងដោយស្មោះសរ | ដើម្បីសុខភាព |
| គោរពក្រមច្បាប់ | សណ្តាប់រៀងរាប | រាប់មិត្តជ័យលាភ |
| | រីករាយសប្បាយ ។ | |
|
២- | ឈ្នះចាញ់ថ្លៃថ្នូរ | កុំចាញ់ស្រែកឡូ | ចំអកលែបខាយ |
| ក្រញូវកាយកាច | កំណាចជេរម្តាយ | ខឹងអស់សប្បាយ |
| | ក្លាយក្រុមមិនល្អ ។ | |
|
៣- | ឈ្នះដោយកិត្តិយស | កិត្តិនាមពីរោះ | អ្នកមើលអំណរ |
| ឈ្នះល្មើសវិន័យ | គ្មានក្តីសាទរ | អាជ្ញាបញ្ឈរ(១) |
| | ឱ្យកាតក្រហម ។ | |
|
៤- | អចេតនាទាត់ | ឱ្យគេដួលភ្លាត់ | ជួយលើកថ្នាក់ថ្នម |
| ច្រត់ច្រានដួលផ្ងារ | ក្លែងថាហាត់សម | ថ្លែងគ្មានទឹកដម |
| | មិនគួរឡើយណា ។ | |
|
៥- | លះលេង(២)ក្រេវក្រោធ | ចង់ឈ្នះលះឆោត | លះល្បិចឡាំប៉ា |
| លះឈ្លោះក្នុងទី | វង់វីប្រេះឆា | ចូរស្តាប់អាជ្ញា(៣) |
| | សម្រេចខុសត្រូវ ។ | |
|
ជំនួយស្មារតី : សម្រាប់អប់រំវិន័យកីឡាករ
- (១) បញ្ឈរ (កិ): អាជ្ញាកណ្តាលបញ្ឈប់ឱ្យលេង ។
- (២) លះលេង : ឈប់លេង ឬបោះបង់ការលេង ។
- (៣) អាជ្ញា : អាជ្ញាកណ្តាល ។