Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ថ្លៃសំអាង តាងប្រភព
- បទពាក្យ៩ បែបជាប់ទង -
| ១- | ស្តីកោងកាច | អាចលះបាន | ខានគេខឹង |
| ស្តីរឹងប៉ឹង | ប្រឹងប្រែងត | កចម្រើន | |
| ស្តីរួសរាយ | លាយសំណើច | សើចបានច្រើន | |
| ខំក្រវើន | កើនគុណគាប់ | ភ្ជាប់និស្ស័យ ។ | |
| ២- | កុំខ្សឹបខ្សៀវ | រាវប្រមាណ | ស្មានស្តីស្តែង |
| កុំបំប្លែង | ក្លែងភស្តុតាង | ខាងខ្សោយក្ស័យ | |
| ស្ងៀមចម្រើន | កើនទម្លាប់ | ជាប់រាល់ថ្ងៃ | |
| ស្តែងតម្លៃ | ថ្លៃសំអាង | តាងប្រភព ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



