Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ចុកសោតា ស្តារកំហឹង
- បទពាក្យ៩ បែបជាប់ទង -
| ១- | កាយឆ្គាំឆ្គង | រងវាចា | ហាអាក្រក់ |
| ចិត្តល្អៀងល្អក់ | ឆក់ទងទាក់ | អ្នកអែបប្រាណ | |
| មិនចង់ជិត | គិតបោះបង់ | ចង់ចរថ្កាន | |
| ចាកចោលឋាន | បានទៅឆ្ងាយ | សាយតានតឹង ។ | |
| ២- | ធុញស្ទើរថប់ | កប់យោបល់ | សល់សំកុក |
| សន្សំសុខ | ចុកសោតា | ស្តារកំហឹង | |
| ចង់តបត | សហេតុផល | ខ្វល់ទប់ប្រឹង | |
| ក្រែងមិនដឹង | ខឹងបន្ត | កទោសទ្វេ ។ | |
| ៣- | អ្នកមោហោ | សោដួងចិត្ត | ស្អិតទោសទណ្ឌ |
| ខុសរយពាន់ | គ្រាន់តែឯង | ស្តែងស្តីជេរ | |
| គ្រាន់គ្រប់យ៉ាង | សាងអាក្រក់ | ល្អក់ឲ្យគេ | |
| ដូចខ្លាឃ្លេ | គ្នេរកាចពិត | រឹតតែស្មុគ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



