www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

លាក់បិទផ្លូវ

- បទពាក្យ៩ បែបជាប់ទង -
១- រឿងបិទជិត ពិតមិនដឹង តឹងគ្រប់ផ្លូវ
  លាក់មិនត្រូវ សូវកុំដុះ ខុសបន្ត
  ពាក្យមិនពិត គិតមិនច្បាស់ ក្រាស់កករ
  ខ្មៅយល់ស ល្អអាក្រក់ ល្អក់មិនជា ។
២- ឈ្នះដោយកល សល់កម្មកាច ខ្លាចព្រោះចាញ់
  ឃ្លាននាំឆ្ងាញ់ ក្នាញ់រាប់ភ្លេច លេចកម្មពៀរ
  ឈ្នះមិនពិត គិតមិនទាន់ ភាន់គ្រប់គ្រា
  ឈ្នះមិនជា ពៀរតាមទាន់ ពាន់ទោសទុក្ខ ។
ជំនួយស្មារតី (សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់)
គោលបំណង :
  • គ្រប់ការងារទាំងអស់ ត្រូវតែប្រព្រឹត្តទៅស្របតាមគោលការណ៍ នីតិវិធីមិនប៉ះពាល់បរិស្ថាន, ប្រកាន់ខ្ជាប់ជានិច្ចនូវសីលធម៌ ។
  • គ្មានរឿងអ្វីមួយ ដែលត្រូវលាក់លៀម, ត្រូវមានតម្លាភាព គណនេយ្យភាព គ្រប់ការងារ... លើកលែងតែអាថ៌កំបាំងវិជ្ជាជីវៈ ។
  • គ្រប់ដំណោះស្រាយ គឺដើម្បីផលប្រយោជន៍ទាំងអស់គ្នា ។ មិនត្រូវប្រើល្បិចកល ឬសិល៍្បវិធីជាឧបាយ ដើម្បីឈ្នះឲ្យមានអ្នកចាញ់ឡើយ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 190 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON