www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

កុំសេពគប់ បាបមិត្ត

- បទពាក្យ៩ បែបជាប់ទង -
១- តួអ្នកយាម ត្រៀមប្រយ័ត្ន ស្កាត់ការពារ
  គោរពងារ គ្រាយាមកាម តាមពិនិត្យ
  ការទ្រព្យធន គន់សព្វឋាន ដានឆ្ងាយជិត
  បាបមិត្ត គិតប្រយ័ត្ន កាត់សេពគប់ ។
២- មិត្តរាប់រក មកម៉ោងយាម ទាមទាក់ផល
  ពិតកង្វល់ ខ្វល់ជួបជុំ រំខានគ្រប់
  ត្រូវតែប្រាប់ សព្ទពីរោះ ទោះថ្ងៃយប់
  ត្រូវបញ្ឈប់ ទប់ប៉ះពេល រេលខូចការ ។
ជំនួយស្មារតី : ដើម្បីការពារអាយុជីវិតផ្ទាល់ និងទ្រព្យសម្បត្តិ
  • សម្រាប់កម្មករនិយោជិត ដែលមាននាទីពាក់ព័ន្ធ ដើម្បីការពារ រក្សាសន្តិសុខ ទ្រព្យសម្បត្តិ និងសុវត្ថិភាពការិយាល័យ ។
  • ចៀសវាង ការសេពគប់ បាបមិត្ត ។
  • គោរព អនុវត្តឲ្យបានត្រឹមត្រូវជានិច្ច នូវតួនាទីការងារ រាល់ម៉ោងបម្រើការ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 250 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON