www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

បញ្ញាកើតឡើងពីការស្តាប់

- បទពាក្យ៧ -
១- ថ្លង់ស្តាប់មិនឮរឿងធម្មតា ពិតថ្លង់ក្រៃណាគឺមិនស្តាប់
  ពាក្យពេចន៍អប់រំមិនត្រងត្រាប់ ចិត្តមិនចង់ចាប់ស្តាប់មិនបាន ។
២- ជេរស្តីបន្ទោសពាក្យផ្តាសា ពោលគ្មានខ្លឹមសារមិនក្សេមក្សាន្ត
  ចិត្តមិនចង់ស្តាប់អាចថ្លង់បាន ស្ងប់សុខសព្វឋានបានប្រសើរ  ។
៣- រីធម្មទាន(១)មានខ្លឹមសារ ត្រូវស្តាប់ពិចារណ៍គ្រប់ដំណើរ
  ស្តាប់ច្រើនចេះច្រើនអាចយកប្រើ ស្តាប់ដោយស្មោះស្មើកើតបញ្ញា ។
(១) ធម្មទាន (អានថា) : ធ័ម-មៈ-ទាន

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 260 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON