www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

គាប់រក្សា ការទុកចិត្ត

- បទពាក្យ៩ បែបជាប់ទង -
១- ចូរចាំជា គ្រាបម្រើ ថ្មើរថ្ងៃយប់
  ត្រូវគោរព ទប់ឆ្គាំឆ្គង គ្រងកិច្ចការ
  កាយគាប់គន់ ទន់សម្តី ប្រិយ(១) វាចា
  ស្មោះចិន្ដា ការភក្ដី បីជាទ្រព្យ ។
២- ស្ដីមិនស្ដាប់ ចាប់ឆ្លើយឆ្លង ហ្មងចិន្ដា
  កើតប្រេះឆា ការទ្រគោះ ព្រោះមិនគាប់
  ត្រូវរក្សា ការទ្រព្យធន ទុនល្អជាប់
  ល្អទម្លាប់ គាប់រក្សា ការទុកចិត្ត ។
គោលបំណង :
  • រក្សាទំនុកចិត្តជូនអតិថិជន តាមរយៈសោភ័ណគុណធម៌នៃកាយ វាចា និងចិត្ត រាក់ទាក់ ភក្តី បម្រើដោយគោរព ។
  • តម្រូវឲ្យកម្មករនិយោជិត ទន្ទេញចាំមាត់ និងរក្សាទុក ក្នុងស្មារតីការងារដើម្បីគោរពអនុវត្តជារៀងរហូត ។
កំណត់សម្គាល់ :
  • ត្រូវញញឹមរួសរាយ រាក់ទាក់ ទន់ភ្លន់ និងស្មោះត្រង់ជានិច្ចរាល់ទំនាក់ទំនងការងារ ។
  • ចៀសវាងដាច់ខាតនូវគ្រប់ទង្វើ ដែលបង្កឡើងពីកាយ វាចា ចិត្តឆ្គាំឆ្គង ដែលនាំឲ្យអតិថិជនអន់ចិត្ត ។
  • បញ្ញាកើតឡើងពីការស្តាប់ ។
  • (១) ប្រិយ (គុ) : ដែលគួរឲ្យស្រឡាញ់, ដែលជាទីស្រឡាញ់ ។  
  • ប្រិយវាចា (ន) : សម្តីដែលជាទីស្រឡាញ់ ពេញចិត្ត ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 359 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON