navigate_nextMedianavigate_nextEducational Poems
ភ្លើងស្នេហ៍
- បទពាក្យ៧ -
១- | ស្នេហ៍ពិតត្រូវគិតពិចារណា | ទំនៀមដូនតាច្បាប់ទម្លាប់ |
| ក្រឹត្យក្រមសីលធម៌ប្រកាន់ខ្ជាប់ | ស្នេហ៍កម្មមិនគាប់មិនគួរធ្វើ ។ |
|
២- | ឥទ្ធិពលស្នេហ៍ភ្លើងចំបើង | ភ្លើងផ្សែងឆួលឡើងរោលក្រោមលើ |
| ឆេះឆាបជ្រុលជ្រួសហួសផុតធ្នើរ | ស្នេហ៍ល្ងង់ល្ងីល្ងើទុក្ខព្រួយភ័យ ។ |
|
៣- | ល្មើសច្បាប់ទម្លាប់ក្បត់មេបា | ធ្វើតាមតណ្ហាមិនមានន័យ |
| គាប់កូនធ្វើខុសឪអភ័យ | មិនគាប់ហឫទ័យម៉ែប្តឹងផ្តល់ ។ |
|
៤- | ស្នេហ៍លឿនដូចព្រួញស្នេហ៍ព្រាត់ប្រាស់ | បង់ប្រាណក្រឡាស់មិនខ្វាយខ្វល់ |
| ស្នេហ៍បង្កើតរឿងទុក្ខកង្វល់ | ស្នេហ៍កម្មបន្សល់ការឈឺចាប់ ។ |
|
៥- | ស្នេហ៍មង្គលពិតគិតមេបា | សុខសាន្តស្នេហាស្របតាមច្បាប់ |
| ឃើញភ្លាមស្នេហ៍ភ្លែតមិនចំណាប់ | ខូចចិត្តចុកចាប់រងទុក្ខា ។ |
|
ជំនួយស្មារតី : អប់រំចិត្តឱ្យស្ងប់ ទប់ស្កាត់ភ្លើងស្នេហ៍ កុំឱ្យរោលរាល ឆួលឆេះតាមឥទ្ធិពល ។ ធ្វើឱ្យធម្មជាតិស្នេហ៍ប្រព្រឹត្តទៅស្របតាមច្បាប់ និងទំនៀមទម្លាប់ ដើម្បីមង្គលស្នេហ៍ ។