Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ភ្លើងស្នេហ៍ខ្លៅ
- បទពាក្យ៩ បែបជាប់ទង -
១- | ស្នេហ៍កញ្រ្ជោល | រោលតាមឃ្លាន | ហ៊ានតាមចង់ |
ស្នេហ៍ស្មោះត្រង់ | អង្គបវរ | ល្អផ្លូវចិត្ត | |
ស្នេហ៍តម្រេក | ត្រេកប្រញាប់ | ចាប់ផ្តេកផ្តិត | |
ស្នេហ៍អាណិត | ស្និទ្ធមង្គល | យល់ទំនៀម ។ | |
២- | ស្នេហ៍បោកប្រាស់ | ផ្លាស់គូថ្មី | ស្តីមិនទៀង |
ស្នេហ៍ដូចភ្លៀង | ពាងសើមស្ងួត | សួតកកឈាម | |
ស្នេហ៍ទំនើង | ភ្លើងស្នេហ៍ខ្លៅ | ក្តៅសង្គ្រាម | |
ស្នេហ៍ទីមទាម | ឆ្ពាមស្នេហ៍មូល | ទូលភ្នំភ្លើង ។ | |