Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ថ្នាំព្យាបាល
- បទពាក្យ៧ -
| ១- | មេរោគប្រដូចវិបត្តិការ | ខុសខូចយ៉ាងណាកត់ត្រាទុក |
| តាមដោយជំនាញការគ្រប់មុខ | ខ្វះខាតផុយពុកច្នៃឲ្យជា ។ | |
| ២- | ប្រធានមេរៀនជាឱសថ | បង្រៀនប្រាកដត្រូវវេលា |
| យល់ច្បាស់ធ្វើត្រូវគ្រប់ៗគ្នា | អស់រោគបានជាសះសុខា ។ | |
| ៣- | ជីវជាតិប្រដូចចំណេះថ្មី | យល់អស់សេចក្តីថ្លៃកិច្ចការ |
| រៀនសូត្របន្ថែមគ្រប់អាត្មា | គុណគាប់អស្ចារ្យថ្លាឧត្តម ។ | |
| ៤- | ហាត់ប្រាណរាងកាយសាយសុខភាព | គិតមានរបៀបបញ្ញាផ្សំ |
| កាយវាចាចិត្តហាត់លត់ដំ | ផុតក្តីក្រៀមក្រំមានមង្គល ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



