Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
កុសលធម៌
- បទពាក្យ៧ -
១- | រឿងអាក្រក់គេកុំនិយាយ | គេល្អស្វាធ្យាយប្រឹងរៀនតាម |
លោភលន់ទោសពៃរ៍ល្ងង់លោកហាម | ទោសទណ្ឌបម្រាមរៀងរហូត ។ | |
២- | កុំក្រវាចាផ្អែមពីរោះ | ឫកពាឆ្គងហួសរៀនឱ្យស្លូត |
មិនចេះមិនចាំប្រឹងរៀនសូត្រ | យឺតយ៉ាវរៀនស្រូតឱ្យរហ័ស ។ | |
៣- | វៀរចាកច្រណែនបៀតបៀនគេ | វៀរចិត្តវៀចវេរប្រែក្រឡាស់ |
រៀនស្ងប់ស្មោះត្រង់ល្អត្រចះ | រៀនចេះចាំច្បាស់សោយសុខា ។ | |
៤- | ប្រឹងសាងសន្សំសម្បត្តិទ្រព្យ | ធម៌ល្អទម្លាប់សព្វកិច្ចការ |
មិត្តល្អរាប់រកគ្រប់ទិសា | ក្រមច្បាប់មាត្រាមិនឱ្យខ្ចោះ ។ | |
ដួងចិត្តល្អផូរផង់ | មិនតម្រង់កាយវាចា | |
ប្រព្រឹត្តខ្វះពិចារណ៍ | គេយល់ថាយើងអាក្រក់ ។ |
ជំនួយស្មារតី : សម្រាប់លះបង់អកុសល