navigate_nextMedianavigate_nextEducational Poems
ផ្លូវកុសល
- បទពាក្យ៩ បែបជាប់ទង -
១- | ល្អអង្គបី | ស្តីវាចា | ថ្លាចិត្តកាយ |
| សុខសប្បាយ | ក្លាយសុភាព | លាភយសស័ក្តិ |
| ចិត្តស្ងប់ស្ងាត់ | បាត់ទុក្ខព្រួយ | ជួយគ្រប់ថ្នាក់ |
| បាត់បែកបាក់ | ស្លាក់តានតឹង | ខឹងងងាប់ ។ |
|
២- | លុបកម្លៅ | ខ្លៅអាប់អន់ | ស្លន់ស្លោខ្លាច |
| លឿនលះកាច | អាចលះលោភ | ពោបលើភ័ព្វ |
| ល្អិតល្អះល្អ | តទៅលើ | ធ្វើទ្វេគាប់ |
| ស្វះស្វែងទ្រព្យ | ជាប់ត្រឹមត្រូវ | ផ្លូវកុសល ។
|
|
ជំនួយស្មារតី
គោលបំណង :
- រក្សាការអនុវត្តកាយ វាចា និងចិត្តល្អជានិច្ចដើម្បីសេចក្តីថ្លៃថ្នូរ
- លះបង់នូវអកុសលកម្ម គឺ លោភលន់ ខឹងឆេវឆាវ (ភ្លើងកំហឹង) និង ល្ងង់ខ្លៅ ខ្វះការពិចារណា ហេតុ និងផល