Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ទាញឲ្យធ្លាយ លាយឲ្យខូច
- បទពាក្យ៩ បែបជាប់ទង -
| ១- | កំហុសគេ | ទ្វេខ្សឹបខ្សៀវ | ព្រាវបន្ថែម |
| ខ្លីវែងផ្អែម | ក្លែមចំអក | សកឡកឡាយ | |
| រឿងសៅហ្មង | ចងបន្ត | កវែងឆ្ងាយ | |
| អស់សប្បាយ | ក្លាយជាទុក្ខ | មុខអាលាញ ។ | |
| ២- | អែបអេចអូច | ខូចច្រណែន | កែនគ្នីគ្នា |
| ស្តីលេលា | ពារលើគេ | ទ្វេជំនាញ | |
| រឿងរ៉ាវខ្លី | ស្តីមិនសម | ខំកំភ្លាញ | |
| ខ្វះជំនាញ | ទាញឲ្យធ្លាយ | លាយឲ្យខូច ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



