Mediaexpand_more
    
navigate_nextMedianavigate_nextEducational Poems
អានច្រើនដឹងច្រើន
- បទពាក្យ៧ -
| ១- | មនោសញ្ចេតនាល្អ | អំណានបវរអក្សរសិល្ប៍ | 
| លះបង់ស្មុគស្មូរមោហោខិល | រក្សាទានសីលរម្ងាប់ចិត្ត ។ | |
| ២- | អានច្រើនស្តាប់ច្រើនកើនបញ្ញា | កើតច្រើនជាតាតប្រកិត | 
| ដូចខ្លួនបានកើតតស្នេហ៍ស្និទ្ធ | បានអានខំខិតគំនិតជ្រៅ ។ | |
| ៣- | សំណេរតាក់តែងមានសំអាង | មូលដ្ឋានភស្តុតាងតោងទុកនៅ | 
| ទុក្ខសោករោគភ័យភ្លើងសន្ធៅ | សំណេរជ្រាលជ្រៅដៅបង្ហាញ ។ | |
| ៤- | ហេតុផលគុណគាប់ត្រូវត្រាប់តាម | វិបត្តិជាស្នាមទោសបំផ្លាញ | 
| ដំណើរជីវិតលោកបង្ហាញ | ទោសទណ្ឌស្មុគស្មាញត្រូវទប់ស្កាត់ ។ | |
| ៥- | ដឹងគ្រប់រសជាតិក្នុងជីវិត | បទពិសោធន៍ពិតជាសម្បត្តិ | 
| ឧស្សាហ៍រៀនសូត្រប្រឹងហ្វឹកហាត់ | វិជ្ជាកម្ចាត់ភាពល្ងិតល្ងង់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY
    
    

