Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ភ្លើងរាគៈ
- បទពាក្យ៩ បែបជាប់ទង -
១- | ភ្លើងរាគៈ | ទាក់តម្រេក | ត្រេកត្រអាល |
ឆេះគ្រប់កាល | ច្រាលក្នុងចិត្ត | ស្អិតដោយកាម | |
ឆេះរង្គំ | ងំរង្គាល | រាលដិតដាម | |
ល្មើសបម្រាម | ហាមមិនស្ដាប់ | ចាប់បំពាន ។ | |
២- | ចាប់បង្ខំ | ស្អំស្នេហ៍ពាល | រាលតាមចង់ |
ត្រេកចំណង់ | ត្រង់លះចោល | ច្បោលតាមឃ្លាន | |
ចោលចំណាប់ | ចាប់រំលោភ | ល្មោភមិនអៀន | |
បុណ្យមិនមាន | រៀនយកបាប | ដាបដោយកម្ម ។ | |