Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ជួយខ្លួនឯង ក្រែងខ្លួនចាស់
- បទពាក្យ៩ បែបជាប់ទង -
| ១- | រោគលើសខ្វះ | ចាស់វ័យពិត | រឹតតែមាន |
| មិនរករៀន | មានឯកឯង | តែងធ្វើទុក្ខ | |
| លើសខ្វះខ្វល់ | សល់ផ្អែមប្រៃ | ក្រៃរោគរុក | |
| រោគគ្រប់មុខ | ទុកមិនអស់ | ខ្សោះកម្លាំង ។ | |
| ២- | លើសខ្លាញ់សាច់ | ដាច់លើសគេ | ទ្វេលើសឈាម |
| ហើមស្វិតក្រៀម | បៀមជាំជោក | រោគប្រឆាំង | |
| ចង់ស្រណុក | សុខមិនបាន | ប្រាណអស់ខ្លាំង | |
| វស្សាប្រាំង | តាំងតែថ្ងូរ | ស្នូរផ្តាំព្រួយ ។ | |
| ៣- | ទាន់ក្មេងវ័យ | ជ័យកម្លាំង | ខ្លាំងទាំងគ្រប់ |
| ប្រឹងថ្ងៃយប់ | ទប់ការងារ | ជាជំនួយ | |
| ចោលវេលា | គ្រាឱកាស | ច្បាស់ជាព្រួយ | |
| ប្រឹងបោះពួយ | ជួយខ្លួនឯង | ក្រែងខ្លួនចាស់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



