Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ខ្លឹមសារអប់រំ
- បទកាកគតិ -
| * | វិធីអប់រំ | ប្រមូលប្រគំ | ប្រជុំឯកសារ |
| រិះរកគំនិត | ពាក្យពិតបញ្ហា | យកពិចារណា | |
| វិភាគហេតុផល ។ | |||
| * | រកឃើញខ្មៅស | អាក្រក់ និង ល្អ | សព្វក្តីកង្វល់ |
| ពិចារណ៍ជ្រើសរើស | ជម្រើសដិតដល់ | ដោះស្រាយចម្ងល់ | |
| តាមវិធីសាស្ត្រ ។ | |||
| * | ហេតុមនុស្សទេវតា | គួរគិតឃើញថា | ត្រឹមត្រូវត្រង់ច្បាស់ |
| មិនគួរលាក់លៀម | ទាក់ទាមទុកខ្លះ | ប្រាប់ពិតស្ដើងក្រាស់ | |
| គ្រប់ន័យទាំងឡាយ ។ | |||
| * | អប់រំបំពេញ | សព្វផលចំណេញ | រុងរឿងសប្បាយ |
| គេឆាប់យល់ដឹង | ខំប្រឹងប្រែកាយ | អស់ក្តីអន្តរាយ | |
| ថ្លែងអំណរគុណ ។ | |||
| * | មនុស្សប្រេតតិរច្ឆាន | គួរនឹងចោលថ្កាន | ទប់ស្កាត់ជាមុន |
| ឲ្យរស់ទៅមុខ | ទោសទុក្ខរែកពុន | រស់គ្មានយីអ៊ុន | |
| មិនមានសីលធម៌ ។ | |||
| * | ពួកប្រេតនរក | ក្តីល្អលង់លក់ | អាក្រក់យល់ល្អ |
| មើលឃើញពណ៌ខ្មៅ | សំដៅថា-ស | យល់ក្តីបវរ | |
| ថាជាបាបកម្ម ។ | |||
| * | ពួកមនុស្សតិរច្ឆាន | ឃោរឃៅសាមាន្យ | សាហាវប្រចាំ |
| ប្រព្រឹត្តអំពើ | ល្ងីល្ងើកាចកម្ម | បង្កក្តីក្តាំ | |
| បង្កើនវិនាស ។ | |||
| * | បើដឹងខុសត្រូវ | យើងអាចរកផ្លូវ | ដកកាចចោលចៀស |
| ច្នៃដែកទាំងដុំ | ផ្សំផ្គុំពោរពាស | ដោយក្តីវៃឈ្លាស | |
| កើតជាឧបករណ៍ ។ | |||
| * | ប្រសិនបើដែក | កើតក្តីប្រកែក | ស្ទុះស្ទាត្រដរ |
| មិនព្រមចូលភ្លើង | យល់យើងបង្ក | មិនបាច់អង្វរ | |
| មិនឲ្យហ្មងសៅ ។ | |||
| * | បើដែកស៊ូទ្រាំ | អំពើណែនាំ | ក្នុងភ្លើងឆេះក្តៅ |
| ព្រមឡើងទ្រនាប់ | ទប់ជាប់ពូថៅ | ដែកក្រហមឆ្អៅ | |
| យកជ្រលក់ទឹក ។ | |||
| * | លត់ដំបន្ត | ដែកថ្លែងអំណរ | ត្រេកអរពន្លឹក |
| ព្រោះដែកជឿជាក់ | បានភ្ញាក់រលឹក | ទ្រាំភ្លើង និង ទឹក | |
| ទ្រាំការលត់ដំ ។ | |||
| * | មិនយូរប៉ុន្មាន | ជាងផលិតបាន | ឧបករណ៍ឧត្តម |
| កើតជាប្រធាន | ធនធានស័ក្តិសម | ខ្នាតតូចធំផ្សំ | |
| មនុស្សម្នាត្រូវការ ។ | |||
| * | គតិប្រៀបធៀប | កវីរាប់រៀប | បង្ហាញខ្លឹមសារ |
| សម្រាប់លោក-អ្នក | យល់ជាក់ពិចារណ៍ | គ្រប់វ័យត្រូវការ | |
| កសាងសង្គម ។ | |||


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



