Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ខ្លាំង
- បទពាក្យ៧ -
| ១- | ជំនាញចំណេះចេះខុសគ្នា | ខ្ពង់ខ្ពស់រួមជាពិតថ្លៃថ្លា |
| គោរពអំណាចនាទីការ | ចម្រើនផលាគ្រប់វិស័យ ។ | |
| ២- | ខ្វះខាតពឹងពាក់អ្នកពូកែ | ល្ហឹមល្ហែមល្ហើយល្ហែជោគជ័យថ្លៃ |
| ប្រុសស្រីរួមគ្នាខ្លាំងរាល់ថ្ងៃ | ខ្លាំងទាន់សម័យតម្លៃខ្ពស់ ។ | |
| ៣- | ខ្លាំងចេះតែឯងមិនក្រែងគេ | ខ្លាំងខ្លៅដៀលជេរមិនមានយស |
| ខ្លាំងជួយគេឯងមានកេរ្តិ៍ឈ្មោះ | ខ្លាំងស្តីពីរោះគេរាប់រក ។ | |
| ៤- | ខ្លាំងកាយវិការមិនគប្បី | ខ្លាំងចិត្តអប្រីយ៍អស់ជម្រក |
| ខ្លាំងក្រកិច្ចកលក្រលៃលក | ខ្លាំងកប់ពពកជ្រកក្រោមដី ។ | |
យល់គេប្រពៃ ថ្លៃខ្លួនឯង


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



