Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
យប់គ្មានថ្ងៃ ក្ស័យទាំងអស់
- បទពាក្យ៩ បែបជាប់ទង -
| ១- | គេបង់ខាត | ប្លាតចំណូល | ចូលមកឯង |
| ដោយកលល្បែង | ក្លែងល្បិចកល | ផលបន្លំ | |
| ជំនឿបាត់ | ខ្ចាត់ដោយល្មើស | លើសមិនសម | |
| សីលក្រឹត្យក្រម | ចំសុក្រឹត | ដ្បិតគោរព ។ | |
| ២- | កុសលស្តម្ភ | សមទន់ភ្លន់ | គុណកេរ្តិ៍ឈ្មោះ |
| សីលខ្ពង់ខ្ពស់ | រស់ថ្កុំថ្កើង | ឡើងមិនឈប់ | |
| គ្មានសីលក្រម | ខំស្ទើរស្លាប់ | យ៉ាប់ថ្ងៃយប់ | |
| បាបពេញភព | យប់គ្មានថ្ងៃ | ក្ស័យទាំងអស់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



