Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ធុងសំរាមអង្វរ
- បទពាក្យ៧ -
| ១- | ធុងសំរាមខ្ញុំសូមអង្វរ | ម្ចាស់ប្រើឱ្យល្អតាមត្រូវការ |
| ទុកដាក់សំរាមតាមប្រាថ្នា | តែសូមមេត្តាកុំប្រើខុស ។ | |
| ២- | កុំប្រើឱ្យខ្ញុំស្វាគមន៍ភ្ញៀវ | គេមកជុំជាវកើតកំហុស |
| បើដាក់សំរាមប្រើខ្ញុំចុះ | បម្រើមិនខុសតាមនាទី ។ | |
| ៣- | ក្រដាសផ្លាស្ទិកទោះស្តើងក្រាស់ | ទទួលមិនខ្មាសខ្ញុំសម្ភី |
| ទោះកាកសំណល់ផង់ធូលី | ប្រើត្រូវនាទីទទួលបាន ។ | |
| ៤- | សំណល់អាហារគ្រប់បែបយ៉ាង | សំណល់ភស្តុតាងបំណែកចាន |
| បែកបាក់ពុកផុយប្រើអស់បាន | ដាក់តាមប្រមាណខ្ញុំបម្រើ ។ | |
| ៥- | បើអាណិតខ្ញុំសូមខ្ចប់វេច | ក្លិនស្អុយហៀរលេចមិនប្រសើរ |
| ផ្នែកអនាម័យខ្ញុំបម្រើ | ខ្ញុំស្ម័គ្រស្មោះស្មើតាមនាទី ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



