Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
គុណគាប់មេ
- បទពាក្យ៩ បែបជាប់ទង -
១- | ស្កាត់កំហុស | ឆ្លុះប្រាប់មុន | គុណគាប់មេ |
ការពារទ្វេ | មេប្រយ័ត្ន | ស្កាត់គ្រោះភ័យ | |
លេខអក្សរ | ល្អលាយលក្ខណ៍ | ទាក់ទងន័យ | |
ការគ្រោះភ័យ | វៃរំលឹក | នឹកប្រយ័ត្ន ។ | |
២- | ធ្វើមិនប្រាប់ | ចាប់ក្រោយខុស | ចុះតម្លៃ |
រស់ដូចក្ស័យ | ក្រៃប្រហែស | ចេះបំបាត់ | |
ធ្វើសើសើ | ដើរចម្រុះ | ខុសមិនស្កាត់ | |
ខ្វះមធ្យ័ត | បាត់ប្រយោជន៍ | ហោចកេរ្តិ៍ឈ្មោះ ។ | |
៣- | កំហុសគេ | ទ្វេយល់ដឹង | ប្រឹងយល់ដាន |
មូលដ្ឋាន | បានដឹងមុន | ទុនស្កាត់គ្រោះ | |
ប្រុងប្រយ័ត្ន | ស្កាត់កំហុស | ដុះដាលខ្ពស់ | |
ការងាររស់ | យសថ្កើងថ្កាន | បានជោគជ័យ ។ | |