www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ចរាចរណ៍

- បទពាក្យ៧ -
១- ប្រហែសព្រហើនមិនប្រយ័ត្ន សំអាងផ្លូវស្ងាត់បង្កើនល្បឿន
  មួលឡើងជាន់ខ្លាំងកាន់តែលឿន ជ្រុលជ្រួសបុកខឿនកើតគ្រោះថ្នាក់  ។
២- បុកកង់ម៉ូតូស៊ីក្លូឡាន បើកមិនប្រមាណគ្រោះបែកបាក់
  បើកមិនគិតផ្លូវមានគ្រោះថ្នាក់ ផ្លូវថ្មីទើបចាក់ទាក់ខ្សែគោ ។
៣- ផ្លូវតូចឬធំមិនប្រយ័ត្ន ភ្លេចគ្រោះយល់ស្ងាត់តាមជំនោរ
  បុកឆ្កែមាន់ទាក្របីគោ ប៉ះភ្នែកហើមពោរទុក្ខចំបែង ។
៤- បាក់បែករលាត់សព្វជើងដៃ បាក់ឆ្អឹងសរសៃថ្ងូរក្តែងៗ
  ជួនមានសំណាងគេជួយសែង ជួននៅម្នាក់ឯងកណ្តាលផ្លូវ ។
៥- ត្រូវគោរពច្បាប់ចរាចរណ៍ បញ្ញត្តិបើកបរឱ្យត្រឹមត្រូវ
  ល្បឿនតាមកំណត់ស្ថានភាពផ្លូវ ប្រយ័ត្នរៀងទៅរួចគ្រោះថ្នាក់ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 257 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON