www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

លះបាបសាងបុណ្យ

- បទកាកគតិ -
១- លះលាលោភលន់ លះលាទោសធ្ងន់ លះលាល្ងង់ខ្លៅ
  លះសម្លាប់សត្វ កម្ចាត់ហ្មងសៅ លះលួចក្នុងក្រៅ
    លះល្បែងស្រីស្រា  ។  
២- លះភូតកុហក លះលបលួចឆក់ លះញៀនកញ្ឆា
  លះលាបាបកម្ម ខំដាំផលា កុសលជ្រះថ្លា
    ការងារត្រឹមត្រូវ  ។  
៣- ធ្វើការច្បាស់លាស់ ល្អិតល្អឥតទាស់ ស្របច្បាប់តម្រូវ
  គ្រប់គ្រាន់ទាន់ចិត្ត ល្អល្អិតគ្រប់ផ្លូវ គ្រប់កាលរដូវ
    ការងារតាក់តែង  ។  
៤- ល្អថ្កើងកេរ្តិ៍ឈ្មោះ ល្អថ្កើងមានយស ខ្ពង់ខ្ពស់ខ្លួនឯង
  សម្បត្តិសម្បូរ ហៀរហូរជាក់ស្តែង ការងារតាក់តែង
    សុភមង្គល ។  

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 265 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON