Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
កម្ចី និង សំណង
- បទពាក្យ៩ បែបជាប់ទង -
| ១- | ចងចាំជាក់ | អ្នកខ្ចីគេ | វេរសងវិញ |
| រីអ្នកទិញ | ពេញដោយថ្នូរ | ដូរយកប្រាក់ | |
| ខ្ចីត្រូវសង | ចងដោយច្បាប់ | ចាប់ទ្រព្យដាក់ | |
| ការថ្នាំងថ្នាក់ | បាក់ធ្លាក់ថ្លោះ | អស់ទ្រព្យពឹង ។ | |
| ២- | បោកប្រាស់ខ្ចី | ស្រីឬប្រុស | ខុសទំនង |
| គ្មានដើមទង | រងឱ្យខ្ចី | ខ្លីពំនឹង | |
| គ្មានភស្តុតាង | សាងបំណុល | សល់ទីពឹង | |
| ខ្ចីស្ងាត់ឈឹង | នឹងមិនសង | ហ្មងចិត្តស្តាយ ។ | |
| ៣- | អ្នកធានា | ជាញាតិមិត្ត | គិតមិនគាប់ |
| ប្រហែសងាប់ | ជាប់សំណង | ចងអន្លាយ | |
| អ្នកខ្ចីគេច | វេចទៅបាត់ | សាត់ព្រាត់ឆ្ងាយ | |
| ខកចិត្តកាយ | ណាយបាយទឹក | នឹកឈឺចាប់ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



