Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
លះបាប
- បទពាក្យ៧ -
១- | រស់រានប្រឹងរកផុតទាបថោក | កុំបន្លំបោកលួចគេចាយ |
ទោះទាល់គំនិតដល់អត់បាយ | គួរគិតវែងឆ្ងាយដោយស្មោះសរ ។ | |
២- | លះបង់ក្តីលោភហួសប្រាថ្នា | សាងនាទីការដោយអំណរ |
រក្សាគុណគាប់ឱ្យជាប់ល្អ | សីលសាងបន្តលះលោភលន់ ។ | |
៣- | លះលួចចោលម៉ោងអាវ៉ាសែ | លះលួចជួបស្នេហ៍លះទោសធ្ងន់ |
លះខ្ចីប្រាក់គេមិនធ្វើទុន | លះខ្ចីចាយមុនមិនរកស៊ី ។ | |
៤- | លះល្បួងលួងគេបោកបញ្ឆោត | លះទោសឆេវឆោតខឹងវក់វី |
លះល្ងង់ងងឹតដោយសម្ភី | រៀនសាស្ត្រគម្ពីរសាងកុសល ។ | |
៥- | គោរពគោលការណ៍ឱ្យខ្ជាប់ខ្ជួន | ស្មារតីមាំមួនគិតដិតដល់ |
លះប្រាថ្នាហួសរស់អស់ខ្វល់ | លះអស់កង្វល់សុខថ្កើងថ្កាន ។ | |