navigate_nextMedianavigate_nextEducational Poems
គោលដៅ និង យុទ្ធសាស្ត្រ
- បទពាក្យ៧ -
| ១- | គោលដៅកំណត់ប្រាកដច្បាស់ | រៀចចំយុទ្ធសាស្ត្រគោលកំណត់ |
| | លំដាប់កិច្ចការតាមបែបបទ | ប្រឹងប្រែងអំណត់ទាញយកផល ។ |
|
| ២- | ពិនិត្យផ្ទៀងផ្ទាត់បទបានធ្វើ | ត្រួតសព្វសារពើដោះកង្វល់ |
| | ជួសជុលឲ្យល្អការដិតដល់ | គុណគាប់ឲ្យផលសល់ចំណេញ ។ |
|
| ៣- | ប្រៀបធៀបប្រណាំងមើលខ្លាំងខ្សោយ | ថ្លោះធ្លោយមុខក្រោយខ្សោយប្រដេញ |
| | ឧបសគ្គតិចតួចគួរដកចេញ | ចំណូលចំណេញត្រូវខំធ្វើ ។ |
|
| ៤- | មិនចេះមិនដឹងប្រឹងរៀនយក | ខ្វះខាតប្រឹងរកគ្រប់ទង្វើ |
| | ស្តាប់សួរគិតគូរមុននឹងធ្វើ | កត់ត្រាទុកមើល៍រៀនត្រាប់តាម ។ |
|
ជំនួយស្មារតី : ក្រើនរំឭកដល់អ្នកគ្រប់គ្រង ស្តីអំពីកំណត់
គោលដៅ (ផែនការ) និងយុទ្ធសាស្ត្រ ។