navigate_nextMedianavigate_nextEducational Poems
នាទីមេ
- បទពាក្យ៩ បែបជាប់ទង -
| ១- | តួនាទី | ពីរបីបួន | ខ្លួនជាមេ |
| | ប្រមុខគេ | ទ្វេប្រងប្រាប់ | ចាប់ពីមួយ |
| | រំលឹកមុន | គុណពំនាក់ | ជាក់ជាស្ទួយ |
| | ការពារព្រួយ | ជួយគេមុន | ទុនការពារ ។ |
|
| ២- | មេកោយស្ពឹក | នឹកមិនដល់ | សល់កំហុស |
| | ខកខាតខុស | ចុះតម្លៃ | ក្រៃលេលា |
| | ខកខាតខុស | ចុះតម្លៃ | ក្រៃលេលា |
| | ភ្លេចរំលឹក | នឹកមិនដល់ | ផលមិនជា |
| | ខាតវេលា | គ្រាកន្លង | ឆ្លងតាមស្ពឹក ។ |
|
| ៣- | ហានិភ័យ | ន័យវិបត្តិ | ស្កាត់ការពារ |
| | គ្រប់វេលា | គ្រាចម្រើន | ក្រើនរំលឹក |
| | រស់ជានិច្ច | ភ្លេចមិនត្រូវ | ផ្លូវវរវឹក |
| | យប់ល្ងាចព្រឹក | នឹកពិនិត្យ | គិតគោលដៅ ។ |
|
ជំនួយស្មារតី សម្រាប់ នាយក-នាយិកា, ប្រធានផ្នែក...។
គោលបំណង ក្រើនរំលឹក ដើម្បីទប់ស្កាត់ហានិភ័យ នៃការងារតាមតួនាទី ។