Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
អាណិតជាស្ពាន
- បទពាក្យ៧ -
| ១- | ចំណាប់អារម្មណ៍ខំរៀនសូត្រ | រៀនយករហូតភាវៈខ្លាំង |
| ប្រយោជន៍កុសលគ្រប់ទីតាំង | បង្កើនកម្លាំងជាទីពឹង ។ | |
| ២- | កំហុសវិបត្តិគ្រប់បែបយ៉ាង | ប្រមូលភស្តុតាងជាពំនឹង |
| ទប់ស្កាត់ទាន់ពេលមិនទន្ទឹង | អារម្មណ៍សញ្ជឹងមិនឱ្យខុស ។ | |
| ៣- | វិបត្តិកំហុសមានរាល់ថ្ងៃ | ការពារតម្លៃទាំងស្រីប្រុស |
| ត្រូវធ្វើដ្បិតបានយល់កំហុស | ដឹងមុនលែងខុសព្រោះបានរៀន ។ | |
| ៤- | ប្រឹងប្រែងសាងខ្លួនឱ្យបានល្អ | ចិត្តកាយបវរគុណគាប់មាន |
| រៀននិយាយស្តីធម្មទាន(១) | អាណិតជាស្ពានឈានស្រឡាញ់ ។ | |
(១) ធម្មទាន (អានថា) : ធ័ម-មៈ-ទាន


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



