Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
សុខសាន្តជាគោលដៅ
- បទព្រហ្មគីតិ -
| ១- | យឺតលឿនល្បឿនធម្មតា | តោងត្រូវការរស់ជានិច្ច |
| បើកបរកុំបីភ្លេច | គ្រោះត្រូវគេចដោយប្រយ័ត្ន ។ | |
| ២- | ស្មារតីត្រូវរលឹក | ងុយងោកស្ពឹកកុំអាងស្ងាត់ |
| លង់លក់ស្មារតីបាត់ | បរខ្ចាយខ្ចាត់បាត់ព្រលឹង ។ | |
| ៣- | ជិតឆ្ងាយគង់តែដល់ | គិតម៉ោងសល់ត្រូវរំពឹង |
| ងុយងោកភ្លេចសញ្ជឹង | ជាពំនឹងត្រូវសម្រាក ។ | |
| ៤- | បើកបរគិតអ្វីផ្សេង | ដូចបរលេងត្រូវចោលចាក |
| មើលផ្លូវកុំបីស្រាក | យល់លំបាកផ្អាកបើកសិន ។ | |
| ៥- | ឧបករណ៍ចរទៅមុខ | បម្រុងទុកជាបំណិន |
| ខូចខាតផ្លាស់ប្តូរសិន | គិតឆ្អៅឆ្អិនបានការពារ ។ | |
| ៦- | សុខសាន្តគ្មានវិបត្តិ | ថ្នឹកហ្វឹកហាត់គ្រប់វេលា |
| មង្គលជោគជយា | មិនប៉ះពារដល់គោលដៅ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



