www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ពុលសេចក្តី

- បទពាក្យ៩ បែបជាប់ទង -
១- អចេតនា សារទំនុក មុខក្រញូវ
  សម្ដីត្រូវ ផ្លូវន័យសព្ទ ស្ដាប់មិនបាន
  កាយឆ្គាំឆ្គង រងកំហុស ខុសដើមដាន
  ន័យចាកឋាន ខានប្រាស្រ័យ ក្ស័យទំនង ។
២- ចេតនាត្រង់ ចង់លើកស្ទួយ ជួយឲ្យងាយ
  បែររាយមាយ លាយសៅហ្មង ឆ្លងរំលង
  ចែងមិនច្បាស់ ប៉ះនឹងខុស ដុះរឿងឆ្គង
  ចោលដើមទង រងមិនយល់ ពុលសេចក្តី ។
គោលបំណង :
  • ធ្វើឲ្យអ្នកសិក្សាយល់ដឹងអំពីឧបសគ្គនៃការប្រាស្រ័យដែលបណ្តាលពីភាពផ្ទុយគ្នារវាងពាក្យពេចន៍ និងកាយវិការ... ឬអត្ថន័យសេចក្តីប្រាស្រ័យ...។
  • ត្រូវប្រុងប្រយ័ត្នជានិច្ច រាល់ការប្រាស្រ័យទាក់ទង... គ្រប់ទំនាក់ទំនង គឺសុទ្ធតែចង់បាននូវផលតាមកម្មវត្ថុ ។
  • ត្រូវទប់ស្កាត់រាល់ការឆ្គាំឆ្គង ដែលបណ្ដាលឲ្យប៉ះពាល់ដល់ដួងចិត្តគូប្រាស្រ័យ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 264 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON