Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
រើសឲ្យត្រូវតួ
- បទកាកគតិ -
| ១- | រៀបមនុស្សធ្វើការ | ត្រូវគិតពិចារណ៍ | គោលដៅចម្បង |
| ទំហំផលា | ផែនការច្បាស់ផង | ការពារហ្មត់ហ្មង | |
| ស្កាត់ហានិភ័យ ។ | |||
| ២- | នាទីខុសគ្នា | ច្បាស់បានផលជា | ចំណេញប្រពៃ |
| មិនច្បាស់ខូចខាត | មិនស្អាតខុសន័យ | ខាតបរាជ័យ | |
| ខូចទាំងកេរ្តិ៍ឈ្មោះ ។ | |||
| ៣- | រើសតួឲ្យត្រូវ | ស្តែងល្អចំផ្លូវ | មើលស្តាប់ពីរោះ |
| កុំរៀបតាមទ័ល | ធ្លាប់ស្គាល់តួខ្ពស់ | ស្តែងខុសបាត់យស | |
| រំលស់អ្នកមើល ។ | |||
| ៤- | ជំនាញចំណេះ | រៀបចំតាមចេះ | កុំតាមចិត្តព្រើល |
| ត្រូវការចាំបាច់ | សម្រេចត្រូវមើល | កុំល្អៀងងងើល | |
| ល្មើសច្បាប់មាត្រា ។ | |||
ជំនួយស្មារតី : រៀបចំធនធានមនុស្ស


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



