www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ផលដំណោះស្រាយ

- បទពាក្យ៩ បែបជាប់ទង -
១- ដោះនិងស្រាយ កាយរកមុខ រុករកទង
  ខុសទំនង រងជំពាក់ ទាក់កណ្ដាញ់
  ស្រាយស្ដើងស្ដួច កួចវាក់វ័ណ្ឌ ព័ន្ធត្របាញ់
  ទ័លច្រកចាញ់ ក្នាញ់កាត់ត សច្របល់ ។
២- យល់ហេតុផល ដល់ប្រភព ទប់វិបត្តិ
  ដោះទប់ស្កាត់ បាត់កំហាត ខាតបន្សល់
  ស្រាយមិនគិត រឹតជំពាក់ ទាក់ខូចផល
  ស្រាយមិនដល់ សល់មិនស្អាត ខាតបន្ត ។
៣- ស្រាយបានល្អ សយើងគេ ទ្វេឈ្នះឈ្នះ
  ដោះមិនជ្រះ លះកុសល ផលមិនល្អ
  ខូចកេរ្តិ៍ឈ្មោះ ព្រោះផលល្អក់ ដក់កករ
  ផលមិនល្អ សដិតដាម ស្នាមប្រឡាក់ ។
ជំនួយស្មារតី :
គោលបំណង ក្រើនរំលឹកអ្នកសិក្សា ឲ្យចេះប្រើប្រាស់វិចារណញ្ញាណ រលឹកនឹកឃើញ ផលខាត និងចំណេញ រាល់ពេលដោះស្រាយវិបត្តិ តាមខ្លឹមសារដូចខាងក្រោម ៖
អត្ថន័យ ៖
  • ដោះស្រាយ មានន័យថា ដោះឲ្យរួច រលូនមិនសល់ជំពាក់
  • ស្រាយមិនរួច កាត់ត មានន័យថាលទ្ធផលមានគុណភាពមិនល្អ
  • ជំពាក់កាត់ចោល មានន័យថា ខាតបង់ប្រយោជន៍
ចំណាំ ៖ ត្រូវចៀសវាងដាច់ខាត រាល់ការដោះស្រាយ ដែលធ្វើឲ្យ ខូចប្រយោជន៍ប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 244 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON