www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ស្តាយមិនដល់

- បទពាក្យ៩ បែបជាប់ទង -
១- គ្រប់សំណើ ស្នើលាយលក្ខណ៍ ទាក់ដំណឹង
  ទៅមកដឹង ប្រឹងពិនិត្យ គិតទំនង
  ក្រែងមិនដល់ ផលមិនបាន ខានទាក់ទង
  ការគ្រប់គ្រង រងការងារ ជាវិធី ។
២- បាត់លិខិត បិទដំណឹង ខឹងផ្តេសផ្តាស
  ខុសស្តើងក្រាស់ ប៉ះប្រយោជន៍ ហោចគ្រប់ទី
  ចិត្តចចើង ឡើងច្របល់ ខ្វល់វក់វី
  មួយជាពីរ ទីនៅឆ្ងាយ ស្តាយមិនដល់ ។
គោលបំណង :
  • ត្រួតពិនិត្យ ដោះស្រាយបន្ទាន់រាល់ករណីវិបត្តិទំនាក់ទំនងការងារ ។
  • បង្កើនស្មារតីពង្រឹងទំនាក់ទំនងការងារតាមលិខិត-ផ្ទាល់មាត់ ឲ្យកាន់តែមានប្រសិទ្ធភាព-គុណភាព ។
  • រៀបចំឡើងវិញនូវនីតិវិធីទំនាក់ទំនង ឲ្យកាន់តែប្រសើរ ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 309 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON