navigate_nextMedianavigate_nextEducational Poems
នឹកមិនដល់
- បទពាក្យ៩ បែបជាប់ទង -
| ១- | គ្រងរក្សា | ការទ្រព្យធន | គន់ពិនិត្យ |
| | ទ្រព្យឆ្ងាយជិត | គិតការពារ | ជាប្រយោជន៍ |
| | ព្យុះភ្លៀងខ្យល់ | សល់ផង់ផេះ | ឆេះហិនហោច |
| | បែកដាច់ដោច | ហោចធនទ្រព្យ | ងាប់អសារ ។ |
|
| ២- | ភ្លើងនិងទឹក | នឹកមិនដល់ | ផលចម្លង |
| | ជ្រាបចូលឆ្លង | ហ្មងចរន្ត | អន់សេវា |
| | ដាមក្រដាស | ផ្តាសប្រតាក | ចាកសន្យា |
| | ជួនត្រូវការ | សារមិនគ្រប់ | ទប់មិនបាន ។ |
|
| ៣- | ត្រូវរលឹក | នឹករាល់ថ្ងៃ | ថ្លៃនាទី |
| | ការសម្ភី | ទីឆ្ងាយជិត | ពិតថ្កើងថ្កាន |
| | ខុសមិនដឹង | ប្រឹងបន្ត | កថោកប្រាណ |
| | ខ្វះដឹងដាន | បានគម្រក់ | លក់កេរ្តិ៍ឈ្មោះ ។ |
|
ជំនួយស្មារតី :
គោលបំណង : ក្រើនរំលឹកនាយក-នាយិកា ស្តីពីកំណារពារវិបត្តិដែលអាចកើតមានឡើងដោយសារទឹក-ភ្លើង-ខ្យល់ និងការទុកដាក់ឯកសារ ។