Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
កម្មផលស្នេហ៍
- បទពាក្យ៧ -
១- | លូកលាន់កេះកៀវរាវប៉ះគេ | មិនស្ម័គ្រគេជេរប្តឹងផ្តាសា |
ជួនហៅគេស្នេហ៍ល្អអស្ចារ្យ | បានរួមស្នេហាការស្រឡាញ់ ។ | |
២- | ស្នេហ៍គាប់ស្នេហ៍គួរសួរគេមុន | គាប់គួរជាគុណកុំអាលក្នាញ់ |
កុំតាមភ្លើងស្នេហ៍ឆេះខ្មួលខ្មាញ់ | ឆេះខ្លោចឆាបខ្លាញ់សូន្យកេរ្តិ៍ឈ្មោះ ។ | |
៣- | ឃើញយើងខ្ពង់ខ្ពស់រស់មានប្រាក់ | មោហោស្មោះស្ម័គ្រផ្អែមពីរោះ |
លលេងលង់ប្រាណមិនគិតយស | ខូចទាំងកេរ្តិ៍ឈ្មោះអស់តម្លៃ ។ | |
៤- | ស្នេហ៍គ្រោះមិនជាគួរលះចេញ | ស្នេហ៍មិនចំណេញកុំតថ្លៃ |
គួរស្នេហ៍ការងារល្អរាល់ថ្ងៃ | បង្កតម្លៃតួនាទី ។ | |