Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ជាប់ដោយបាប ឆ្អាបជីវិត
- បទពាក្យ៩ បែបជាប់ទង -
១- | ភ័ព្វសំណាង | សាងខ្លួនឯង | ថ្លែងដូចថ្លឹង |
ដ្បិតយល់ដឹង | ប្រឹងរៀនមុន | គុណចំណេះ | |
សីលធម៌ | ល្អប្រោសប្រាណ | បានរៀនចេះ | |
មិនរបេះ | កេះមិនធ្លាយ | លាយជាទ្រព្យ ។ | |
២- | មានវិជ្ជា | នាលោកីយ៍ | ខ្លីគាប់គុណ |
ខ្វល់ខ្វះទុន | ធ្ងន់មិនត្រឹម | ខ្លឹមមិនជាប់ | |
ខ្វះនិស្ស័យ | ក្ស័យខ្សត់មិត្ត | ពិតមិនគាប់ | |
ខ្វះសីលទ្រព្យ | ជាប់ដោយបាប | ឆ្អាបជីវិត ។ | |