Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
វីសាប័ណ្ណ ធនាគារ អេស៊ីលីដា
- បទពាក្យ៧ -
១- | ធនាគារអេស៊ីលីដា | ឥណពន្ធវីសាប័ណ្ណចេញថ្មី |
បម្រើក្មេងចាស់ទាំងប្រុសស្រី | ក្នុងក្រៅទឹកដីកម្ពុជា ។ | |
២- | អតិថិជនជឿទុកចិត្ត | កក់ក្ដៅស្នេហ៍ស្និទ្ធគ្រប់គ្នីគ្នា |
គ្រប់ពេលរាល់ថ្ងៃត្រឹមត្រូវជា | ច្បាស់លាស់ធានាមិនព្រួយភ័យ ។ | |
៣- | លោកអ្នកមានឥណពន្ធវីសា | ទៅដល់ទីណាក៏ប្រពៃ |
អាចដកយកប្រាក់ចាយលកលៃ | ទូទាត់វិលវៃថ្លៃដើមទុន ។ | |
៤- | ទាំងហាងទំនិញទីនានា | ទាំងសណ្ឋាគារទាំងក្រុមហ៊ុន |
មានប្រាក់ទុកដាក់ជូនជាមុន | ដោះស្រាយថ្លៃទុនតាមតម្រូវការ ។ | |
៥- | អេធីអឹមក្នុងកម្ពុជា | ប្រទេសនានាសព្វទិសា |
មានវីសាកាតជាប់អាត្មា | ដកទីឋានណាបានទាំងអស់ ។ | |
៦- | ហង្សមាសឈានជើងយ៉ាងសង្ហា | លើប័ណ្ណវីសាល្អឥតខ្ចោះ |
លោកអ្នកមានប័ណ្ណមានរបស់ | សព្វទីទាំងអស់ផុតទុក្ខភ័យ ។ | |
៧- | ហើរហោះឆ្លងដែនតាមប្រាថ្នា | ហង្សមាសវីសាល្អប្រពៃ |
បម្រើក្មេងចាស់លោកទីទៃ | រុងរឿងវាងវៃរស់សុខុម ។ | |
៨- | អេស៊ីលីដា ជាបង់ខ្មែរ | ក្រុងចំការស្រែសុខដុម |
ក្នុងក្រៅប្រទេសកាក់កបកុំ | ទុកចិត្តសុខុមស្មោះមេត្រី ។ | |
៩- | អេស៊ីលីដា សូមជូនពរ | អាយុវែងធម៌ល្អលោកីយ៍ |
សម្បុរស្រស់ស្អាតទាំងប្រុសស្រី | រស់រានស្មារតីមានមង្គល ។ | |