navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
វីសាប័ណ្ណ ធនាគារ អេស៊ីលីដា
- បទពាក្យ៧ -
| ១- | ធនាគារអេស៊ីលីដា | ឥណពន្ធវីសាប័ណ្ណចេញថ្មី |
| បម្រើក្មេងចាស់ទាំងប្រុសស្រី | ក្នុងក្រៅទឹកដីកម្ពុជា ។ | |
| ២- | អតិថិជនជឿទុកចិត្ត | កក់ក្ដៅស្នេហ៍ស្និទ្ធគ្រប់គ្នីគ្នា |
| គ្រប់ពេលរាល់ថ្ងៃត្រឹមត្រូវជា | ច្បាស់លាស់ធានាមិនព្រួយភ័យ ។ | |
| ៣- | លោកអ្នកមានឥណពន្ធវីសា | ទៅដល់ទីណាក៏ប្រពៃ |
| អាចដកយកប្រាក់ចាយលកលៃ | ទូទាត់វិលវៃថ្លៃដើមទុន ។ | |
| ៤- | ទាំងហាងទំនិញទីនានា | ទាំងសណ្ឋាគារទាំងក្រុមហ៊ុន |
| មានប្រាក់ទុកដាក់ជូនជាមុន | ដោះស្រាយថ្លៃទុនតាមតម្រូវការ ។ | |
| ៥- | អេធីអឹមក្នុងកម្ពុជា | ប្រទេសនានាសព្វទិសា |
| មានវីសាកាតជាប់អាត្មា | ដកទីឋានណាបានទាំងអស់ ។ | |
| ៦- | ហង្សមាសឈានជើងយ៉ាងសង្ហា | លើប័ណ្ណវីសាល្អឥតខ្ចោះ |
| លោកអ្នកមានប័ណ្ណមានរបស់ | សព្វទីទាំងអស់ផុតទុក្ខភ័យ ។ | |
| ៧- | ហើរហោះឆ្លងដែនតាមប្រាថ្នា | ហង្សមាសវីសាល្អប្រពៃ |
| បម្រើក្មេងចាស់លោកទីទៃ | រុងរឿងវាងវៃរស់សុខុម ។ | |
| ៨- | អេស៊ីលីដា ជាបង់ខ្មែរ | ក្រុងចំការស្រែសុខដុម |
| ក្នុងក្រៅប្រទេសកាក់កបកុំ | ទុកចិត្តសុខុមស្មោះមេត្រី ។ | |
| ៩- | អេស៊ីលីដា សូមជូនពរ | អាយុវែងធម៌ល្អលោកីយ៍ |
| សម្បុរស្រស់ស្អាតទាំងប្រុសស្រី | រស់រានស្មារតីមានមង្គល ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



