Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ម៉ែ !!!
- បទពាក្យ៧ -
| * | ម៉ែអើយម៉ែថ្លៃកូនរែងនឹក | គុណគាប់សន្ធឹកម៉ែឱ្យកូន |
| ម៉ែផ្តល់កំណើតជុំបងប្អូន | ឥឡូវម៉ែសូន្យបាត់រូបកាយ ។ | |
| * | ម៉ែរក្សាកូននៅក្នុងផ្ទៃ | ភ័យព្រួយមមៃចាញ់ធុំបាយ |
| ម៉ែក្អួតចង្អោរស្លេកស្លាំងកាយ | អត់ទឹកខានបាយម៉ែស៊ូទ្រាំ ។ | |
| * | ម៉ែពពោះកូននៅក្នុងផ្ទៃ | ខិតខំវាសវៃញើសជោកជាំ |
| បោកលាងសំអាតមើលថែទាំ | កិច្ចការម៉ែទ្រាំមិននឿយណាយ ។ | |
| * | គម្រប់ប្រាំបួនខែដប់ថ្ងៃ | ប្រសូតបុត្រថ្លៃម៉ែខ្វល់ខ្វាយ |
| ឆ្លងគ្រោះថ្នាក់ធំបៀតរាងកាយ | ផុតទុក្ខរសាយខ្វល់រក្សា ។ | |
| * | កូនយំម៉ែព្រួយច្រៀងបំពេ | ស្រឡាញ់មាសមេស្មើនេត្រា |
| អាចម៍នោមប្រឡាក់អង្គកាយា | ម៉ែថ្នមវាចាថើបថែកូន ។ | |
| * | ទឹកដោះម្តាយថ្លៃបំប៉នកាយ | កូនរស់សប្បាយម្តាយស្ទើរសូន្យ |
| ក្តៅគ្រុនរាករូសម៉ែថែកូន | គុណម៉ែដូចក្បូនប្រាកដណាស់ ។ | |
| * | នឹកម៉ែធ្លាប់ឱ្យនំចំណី | រស់នៅក្រក្រីក្នុងខ្ទមចាស់ |
| សម្លៀកបំពាក់មួយបន្លាស់ | ម៉ែថែទាំផ្លាស់ឱ្យកូនស្អាត ។ | |
| * | ម៉ែអប់រំកូនឱ្យធ្វើល្អ | រៀនសូត្របន្តឱ្យកូនឆ្លាត |
| ម៉ែស៊ូលំបាកទោះបង់ខាត | ឃើញកូនឱហាតទុក្ខរសាយ ។ | |
| * | កូនរៀនចប់ថ្នាក់មានការងារ | មិនគួរកំព្រាបាត់អ្នកម្តាយ |
| គួរបានចិញ្ចឹមថ្នាក់ថ្នមកាយ | ថែទាំនាយអាយកិច្ចតបស្នង ។ | |
| * | កូនបដិបត្តិគ្រប់បណ្តាំ | ម៉ែអើយកូនចាំល្អកន្លង |
| កាយវាចាចិត្តល្អឥតហ្មង | រក្សាចងក្រងកេរដំណែល ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



