www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextកម្រង​កំណាព្យ​អប់រំ

ម៉ែ !!!

- បទពាក្យ៧ -
* ម៉ែអើយម៉ែថ្លៃកូនរែងនឹក គុណគាប់សន្ធឹកម៉ែឱ្យកូន
  ម៉ែផ្តល់កំណើតជុំបងប្អូន ឥឡូវម៉ែសូន្យបាត់រូបកាយ ។
* ម៉ែរក្សាកូននៅក្នុងផ្ទៃ ភ័យព្រួយមមៃចាញ់ធុំបាយ
  ម៉ែក្អួតចង្អោរស្លេកស្លាំងកាយ អត់ទឹកខានបាយម៉ែស៊ូទ្រាំ ។
* ម៉ែពពោះកូននៅក្នុងផ្ទៃ ខិតខំវាសវៃញើសជោកជាំ
  បោកលាងសំអាតមើលថែទាំ កិច្ចការម៉ែទ្រាំមិននឿយណាយ ។
* គម្រប់ប្រាំបួនខែដប់ថ្ងៃ ប្រសូតបុត្រថ្លៃម៉ែខ្វល់ខ្វាយ
  ឆ្លងគ្រោះថ្នាក់ធំបៀតរាងកាយ ផុតទុក្ខរសាយខ្វល់រក្សា ។
* កូនយំម៉ែព្រួយច្រៀងបំពេ ស្រឡាញ់មាសមេស្មើនេត្រា
  អាចម៍នោមប្រឡាក់អង្គកាយា ម៉ែថ្នមវាចាថើបថែកូន ។
* ទឹកដោះម្តាយថ្លៃបំប៉នកាយ កូនរស់សប្បាយម្តាយស្ទើរសូន្យ
  ក្តៅគ្រុនរាករូសម៉ែថែកូន គុណម៉ែដូចក្បូនប្រាកដណាស់ ។
* នឹកម៉ែធ្លាប់ឱ្យនំចំណី រស់នៅក្រក្រីក្នុងខ្ទមចាស់
  សម្លៀកបំពាក់មួយបន្លាស់ ម៉ែថែទាំផ្លាស់ឱ្យកូនស្អាត ។
* ម៉ែអប់រំកូនឱ្យធ្វើល្អ រៀនសូត្របន្តឱ្យកូនឆ្លាត
  ម៉ែស៊ូលំបាកទោះបង់ខាត ឃើញកូនឱហាតទុក្ខរសាយ ។
* កូនរៀនចប់ថ្នាក់មានការងារ មិនគួរកំព្រាបាត់អ្នកម្តាយ
  គួរបានចិញ្ចឹមថ្នាក់ថ្នមកាយ ថែទាំនាយអាយកិច្ចតបស្នង ។
* កូនបដិបត្តិគ្រប់បណ្តាំ ម៉ែអើយកូនចាំល្អកន្លង
  កាយវាចាចិត្តល្អឥតហ្មង រក្សាចងក្រងកេរដំណែល ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖