www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានពានរង្វាន់ពិសេសអាស៊ាន

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២
- បទពាក្យ៩ បែបជាប់ទង -
១- រង្វាន់ថ្នាក់ សហគ្រាស មាសឆ្នើមច្នៃ
  ចំណងដៃ ថ្លៃអាស៊ាន ពានពិសិដ្ឋ
  ជូនអេស៊ី លីដាខ្មែរ ស្នេហ៍ទុកចិត្ត
  មានក្រមក្រឹត្យ ដ្បិតផលថ្កាន បានពានពីរ ។
២- ពេលតែមួយ ស្ទួយការគាប់ ជាប់ពានទ្វេ
  ចំណោមគេ មេក្រុមហ៊ុន មុនគ្រប់ទី
  ខ្មែរថ្កុំថ្កើង ឡើងកេរ្តិ៍ឈ្មោះ យសរមណី
  ឈ្នះពានពីរ ទីអាស៊ាន មានឈ្មោះខ្មែរ ។
៣- ពានមួយថ្កើង ឡើងលាស់ឈ្មោះ ព្រោះខ្នាតធំ
  កិច្ចការផ្គុំ ជុំកម្លាំង ខ្លាំងពូកែ
  ល្អលើសគេ ទ្វេចម្រើន កើនហូរហែ
  ចម្ការស្រែ ខ្មែរសព្វឋាន បានទុកចិត្ត ។
៤- ថ្មីកំណើត កើតការងារ នាលោកីយ៍
  ជូនប្រុសស្រី ក្តីចម្រើន កើនស្នេហ៍ស្និទ្ធ
  បង្កើនការ ស្តារកិច្ចជាប់ គាប់ពិសិដ្ឋ
  ត្រូវក្រមក្រឹត្យ ឋិតថ្កើងថ្កាន បានមួយទៀត ។
៥- មោទនៈ ទាក់ជាប់ចិត្ត ស្អិតដោយគុណ
  រួមសាងធន ទុនដូនតា ការសាងជាតិ
  ថ្កើងកេរ្តិ៍ឈ្មោះ យសស័ក្តិខ្មែរ ថែរួមញាតិ
  មិនឃ្លាឃ្លាត ជាតិជាខ្មែរ ស្នេហ៍ស្ម័គ្រស្មោះ ។
៦- គ្រប់លំដាប់ ត្រាប់ចំណូល ចូលរួមការ
  ចិត្តជ្រះថ្លា ការមូលមិត្ត ពិតស្រាយស្រស់
  នាទីការ ថ្លាអារម្មណ៍ សមទាំងអស់
  ផលឥតខ្ចោះ ស្មោះគ្រប់ឋាន បានពានមាស ។

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 267 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON