navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានពានរង្វាន់ពិសេសអាស៊ាន
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២
- បទពាក្យ៩ បែបជាប់ទង -
| ១- | រង្វាន់ថ្នាក់ | សហគ្រាស | មាសឆ្នើមច្នៃ |
| ចំណងដៃ | ថ្លៃអាស៊ាន | ពានពិសិដ្ឋ | |
| ជូនអេស៊ី | លីដាខ្មែរ | ស្នេហ៍ទុកចិត្ត | |
| មានក្រមក្រឹត្យ | ដ្បិតផលថ្កាន | បានពានពីរ ។ | |
| ២- | ពេលតែមួយ | ស្ទួយការគាប់ | ជាប់ពានទ្វេ |
| ចំណោមគេ | មេក្រុមហ៊ុន | មុនគ្រប់ទី | |
| ខ្មែរថ្កុំថ្កើង | ឡើងកេរ្តិ៍ឈ្មោះ | យសរមណី | |
| ឈ្នះពានពីរ | ទីអាស៊ាន | មានឈ្មោះខ្មែរ ។ | |
| ៣- | ពានមួយថ្កើង | ឡើងលាស់ឈ្មោះ | ព្រោះខ្នាតធំ |
| កិច្ចការផ្គុំ | ជុំកម្លាំង | ខ្លាំងពូកែ | |
| ល្អលើសគេ | ទ្វេចម្រើន | កើនហូរហែ | |
| ចម្ការស្រែ | ខ្មែរសព្វឋាន | បានទុកចិត្ត ។ | |
| ៤- | ថ្មីកំណើត | កើតការងារ | នាលោកីយ៍ |
| ជូនប្រុសស្រី | ក្តីចម្រើន | កើនស្នេហ៍ស្និទ្ធ | |
| បង្កើនការ | ស្តារកិច្ចជាប់ | គាប់ពិសិដ្ឋ | |
| ត្រូវក្រមក្រឹត្យ | ឋិតថ្កើងថ្កាន | បានមួយទៀត ។ | |
| ៥- | មោទនៈ | ទាក់ជាប់ចិត្ត | ស្អិតដោយគុណ |
| រួមសាងធន | ទុនដូនតា | ការសាងជាតិ | |
| ថ្កើងកេរ្តិ៍ឈ្មោះ | យសស័ក្តិខ្មែរ | ថែរួមញាតិ | |
| មិនឃ្លាឃ្លាត | ជាតិជាខ្មែរ | ស្នេហ៍ស្ម័គ្រស្មោះ ។ | |
| ៦- | គ្រប់លំដាប់ | ត្រាប់ចំណូល | ចូលរួមការ |
| ចិត្តជ្រះថ្លា | ការមូលមិត្ត | ពិតស្រាយស្រស់ | |
| នាទីការ | ថ្លាអារម្មណ៍ | សមទាំងអស់ | |
| ផលឥតខ្ចោះ | ស្មោះគ្រប់ឋាន | បានពានមាស ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



