Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
ពាក្យមានភព គ្រប់ភស្តុតាង
- បទពាក្យ៩ បែបជាប់ទង -
| ១- | មាត់ប៉ផ្អូច | ខូចប៉ផ្អឹប | ខ្សឹបខ្សាវព្រាវ |
| ស្តែងស្តីរាវ | នាវច្របល់ | ខ្វល់ច្រឡូក | |
| រឿងតូចតាច | អាចដាបដុន | ប៉ុនដំបូក | |
| លាយច្របូក | ចូកប្រគំ | ភ្នំវិបត្តិ ។ | |
| ២- | រឿងស្លាប់រស់ | ព្រោះនិយាយ | រាយពីមាត់ |
| លើសខ្វះភ្លាត់ | ទាត់បញ្ជូន | ពូនបង្កាត់ | |
| អាថ៌កំបាំង | ក្រាំងជ្រៅរាក់ | លាក់មិនស្ងាត់ | |
| ស្តែងមួយម៉ាត់ | បាត់សុខសាន្ត | បានរឿងធំ ។ | |
| ៣- | ស្តីគ្មានភព | ទប់កុំស្តែង | ឯងគ្មានអាង |
| គ្មានភស្តុតាង | សាងស្ងៀមស្ងប់ | ចប់ប្រគំ | |
| ពាក្យមានភព | គ្រប់ភស្តុតាង | សាងសង់ជុំ | |
| អភិរម្យ | ផ្គុំមង្គល | យល់ពាក្យថ្លៃ ។ | |


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



