navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
ពាក្យមានភព គ្រប់ភស្តុតាង
- បទពាក្យ៩ បែបជាប់ទង -
| ១- | មាត់ប៉ផ្អូច | ខូចប៉ផ្អឹប | ខ្សឹបខ្សាវព្រាវ |
| | ស្តែងស្តីរាវ | នាវច្របល់ | ខ្វល់ច្រឡូក |
| | រឿងតូចតាច | អាចដាបដុន | ប៉ុនដំបូក |
| | លាយច្របូក | ចូកប្រគំ | ភ្នំវិបត្តិ ។ |
|
| ២- | រឿងស្លាប់រស់ | ព្រោះនិយាយ | រាយពីមាត់ |
| | លើសខ្វះភ្លាត់ | ទាត់បញ្ជូន | ពូនបង្កាត់ |
| | អាថ៌កំបាំង | ក្រាំងជ្រៅរាក់ | លាក់មិនស្ងាត់ |
| | ស្តែងមួយម៉ាត់ | បាត់សុខសាន្ត | បានរឿងធំ ។ |
|
| ៣- | ស្តីគ្មានភព | ទប់កុំស្តែង | ឯងគ្មានអាង |
| | គ្មានភស្តុតាង | សាងស្ងៀមស្ងប់ | ចប់ប្រគំ |
| | ពាក្យមានភព | គ្រប់ភស្តុតាង | សាងសង់ជុំ |
| | អភិរម្យ | ផ្គុំមង្គល | យល់ពាក្យថ្លៃ ។ |
|