www.acledabank.com.kh

navigate_nextMedianavigate_nextEducational Poems

សំណោកទុយោទឹក

- បទកាកគតិ -
១- នាទីទុយោ នាំទឹកបង្ហូរ តាមតម្រូវការ
  ជម្រះកខ្វក់ ទោះល្អក់ទោះថ្លា ស្រោចស្រពផលា
    បម្រើការងារ ។  
២- ប្រើទាំងថ្ងៃយប់ ទោះប្រើមិនឈប់ ក៏មិនទាមទារ
  សូមតែអាណិត សូមចិត្តម្ចាស់ជា ជួយរក្សាគ្នា
    ឱ្យខ្ញុំរស់ផង ។  
៣- ទុក្ខសោកក្រាស់ក្រៃ ឱ្យដេកហាលថ្ងៃ បែកពោះបាក់ខ្នង
  ផ្ទាល់ដីដានដក់ កខ្វក់កន្លង ប្រណីខ្ញុំផង
    ខ្ញុំសូមអង្វរ ។  
៤- ប្រើថែឱ្យល្មម ទុកដាក់ល្អព្រម ខ្ញុំសែនអំណរ
  សូមម្ចាស់ស្រណោះ ស្ម័គ្រស្មោះបន្ត ប្រើថែឱ្យល្អ
    កាក់កបប្រយោជន៍ ។  

CHAT
SITE MAP FORM CENTER USER MANUAL SECURITY TIPS NEWSLETTER LEGAL AND PRIVACY NOTICE
ONLINE VISITOR: 331 ©2024 ACLEDA Bank Plc.
DARK MODE

ACLEDA Bank Plc. - Credentials

CONNECT WITH US ON