navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
សំណោកទុយោទឹក
- បទកាកគតិ -
១- | នាទីទុយោ | នាំទឹកបង្ហូរ | តាមតម្រូវការ |
ជម្រះកខ្វក់ | ទោះល្អក់ទោះថ្លា | ស្រោចស្រពផលា | |
បម្រើការងារ ។ | |||
២- | ប្រើទាំងថ្ងៃយប់ | ទោះប្រើមិនឈប់ | ក៏មិនទាមទារ |
សូមតែអាណិត | សូមចិត្តម្ចាស់ជា | ជួយរក្សាគ្នា | |
ឱ្យខ្ញុំរស់ផង ។ | |||
៣- | ទុក្ខសោកក្រាស់ក្រៃ | ឱ្យដេកហាលថ្ងៃ | បែកពោះបាក់ខ្នង |
ផ្ទាល់ដីដានដក់ | កខ្វក់កន្លង | ប្រណីខ្ញុំផង | |
ខ្ញុំសូមអង្វរ ។ | |||
៤- | ប្រើថែឱ្យល្មម | ទុកដាក់ល្អព្រម | ខ្ញុំសែនអំណរ |
សូមម្ចាស់ស្រណោះ | ស្ម័គ្រស្មោះបន្ត | ប្រើថែឱ្យល្អ | |
កាក់កបប្រយោជន៍ ។ | |||