Mediaexpand_more
navigate_nextMedianavigate_nextEducational Poems
នឹកពុកម៉ែ ខែបុណ្យភ្ជុំ
- បទពាក្យ៩ បែបជាប់ទង -
| ១- | នឹកពុកម៉ែ | ខែបុណ្យភ្ជុំ | ពុំស្រាកស្រាន្ត |
| ឧទ្ទិសឋាន | បានដល់សង្ឃ | ត្រង់ម៉ែពុក | |
| វេរកុសល | ផលធនធាន | មានគ្រប់មុខ | |
| ជូនម៉ែពុក | ទុក្ខកូនស្បើយ | ល្ហើយអារម្មណ៍ ។ | |
| ២- | ឆាខ្ញីចៀន | មានខត្រី | ល្អីអន្សម |
| ម្ជូរដាក់ម្អម | ថ្នមចង្ហាន់ | កាន់យួរផ្សំ | |
| នំបញ្ចុក | បុកក្រសាំង | អាំងងៀតដំ | |
| តាមក្រឹត្យក្រម | ខំធ្វើបុណ្យ | សុន្ទរទាន ។ | |
| ៣- | ឧទ្ទិសផល | ដល់ដូនតា | សារជូនញាតិ |
| ចែកឋានឃ្លាត | បៀតបែរមក | យកផលមាន | |
| បុណ្យសាងផល | សល់គុណគាប់ | ភ្ជាប់ជាយាន | |
| ភោគផលទាន | មានរួចគ្រោះ | ព្រោះសទ្ធា ។ | |
| ៤- | សង្ឃសូត្រសព្ទ | ស្តាប់ផ្ចិតផ្ចង់ | ស្រង់ខ្លឹមសារ |
| អនិច្ចា | សាររលឹក | នឹកគ្រប់គ្រា | |
| ធ្លាប់រួមរស់ | គ្រោះក្រខ្សត់ | អត់វេទនា | |
| សុខវេលា | គ្រាជួបជុំ | ពុំជួបទៀត ។ | |
ជំនួយស្មារតី : នឹកគុណមាតា បិតា គ្រួសារ និងសាច់ញាតិ


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY



